ក្រវាន់សៀមរាប ខែមេសា 7, 2009
Posted by lyric855 in រ៉ក, អ៊ុត ចរិយា.Tags: រ៉ក ១០៤
add a comment
ច្រៀងដោយ៖ អ៊ុត ចរិយា
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៤
សូររហាត់ទឹក អូននឹកដល់បង នឹកណាស់នួនល្អង នឹកចិត្តប្រណី ក្រវាន់សៀមរាប ដុះទាបផ្ទាល់ដី បងស្ម័គ្រប្រណី ថ្នមពេញឱរា។
ស្នេហ៍វ័យចំណាស់ លួងលោមបំពេ ឱប្រុសមាសមេ អូនសែនស្នេហា ក្រវាន់មួយទង បងថ្នមរក្សា ដាក់លើសយនា ឋានសួគ៌ាល័យ។
បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែន នឹងវាសនាស្រី ព្រោះមានជីវា ស្ម័គ្រស្មោះមេត្រី ជាតិនេះ មានអ្វី មិនស្មើមានបង។
គោរពអាណិត ស្និទ្ធតែបងមួយ ដ្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះ ជាតិមុខ អូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ។
បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែន នឹងវាសនាស្រី ព្រោះមានជីវា ស្ម័គ្រស្មោះមេត្រី ជាតិនេះ មានអ្វី មិនស្មើមានបង។
គោរពអាណិត ស្និទ្ធតែបងមួយ ដ្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះ ជាតិមុខ អូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ៕
រាជនីដួងចិត្ត ខែមេសា 7, 2009
Posted by lyric855 in មាស សុបញ្ញា, រ៉ក.Tags: រ៉ក ១០៤
add a comment
ច្រៀងដោយ៖ មាស សុបញ្ញា
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៤
ទោះក្នុងសុបិន ក៏ស្មានមិនដល់ ជួបអូនបងសែនកង្វល់ រឹតនឹកដល់អនុស្សា ស្នាមស្នេហ៍អភ័ព្វ ឲ្យយើងព្រាត់ប្រាសគ្នា តែពេលបានជួបពុំងា បេះដូងរៀមរ៉ា ប្រែជាស្រស់ថ្មី។
ក្រវាន់ក្រពុំ បងសូមបីបម នាសាសូមផ្ដិតថ្នម រៀងរាល់ទិវារាត្រី អាណិតស្រឡាញ់ ស្រឡាញ់តែពិសី អូនប្រៀបដូចម្ចាស់ក្សត្រិយ ក្នុងដួងហឫទ័យ អាណចក្រស្នេហ៍។
រាជនី ដួងចិត្ត បងពិតស្នេហ៍ស្ងួន មិនដឹងថាស្រស់នឹមនួន អូនព្រមស្ម័គ្របងឬទេ បើអូនប្រណី ប្រណីព្រមថាស្នេហ៍ បងនឹងថ្នមរក្សាថែ ក្រវាន់មាសមេ លុះមរណា។
និស្ស័យស្នេហ៍បង បងហើយនិងអូន ស្នេហ៍ស្មោះ ស្នេហ៍លុះថ្ងៃសូន្យ រួមសាងជាក្បូនស្នេហា អូនខំតស៊ូ តស៊ូ ព្រោះគ្រួសារ បងសូមថ្នមថែជីវា លុះអស់សង្ខា ទើបព្រាត់គ្នាបាន។
រាជនី ដួងចិត្ត បងពិតស្នេហ៍ស្ងួន មិនដឹងថាស្រស់នឹមនួន អូនព្រមស្ម័គ្របងឬទេ បើអូនប្រណី ប្រណីព្រមថាស្នេហ៍ បងនឹងថ្នមរក្សាថែ ក្រវាន់មាសមេ លុះមរណា។
និស្ស័យស្នេហ៍បង បងហើយនិងអូន ស្នេហ៍ស្មោះ ស្នេហ៍លុះថ្ងៃសូន្យ រួមសាងជាក្បូនស្នេហា អូនខំតស៊ូ តស៊ូ ព្រោះគ្រួសារ បងសូមថ្នមថែជីវា លុះអស់សង្ខា ទើបព្រាត់គ្នាបាន៕