jump to navigation

ជំនោរវាសនា ខែ​មេសា 7, 2009

Posted by lyric855 in មាស សាលី, សាន់ដេ.
add a comment

ច្រៀងដោយ៖ មាស សាលី
ផលិតកម្ម៖ សាន់ដេ

ខ្យល់អើយ ជួយលោងលោមបំពេ គួចនាំក្ដីស្នេហ៍មកក្បែរចិត្តកាយ បុប្ផាក្រពុំក្លិនសាយ ក្រេបមិនណាយ ពិត​ឥត​ល្អៀង។

ខ្យល់អើយ ខ្យល់ជំនោរវាសនា បក់ជួបធីតា ដែលខ្ញុំប៉ងស្ម័គ្រ ជាតិនេះ បងពិតជំពាក់ ពឹងពំនាក់ ស្រី​កំពូល​ដួង​ចិត្ត​។

ជំនោរវាសនា បក់គួចផ្សារចិត្តអូន គួចចិត្តនឹមនួន ឲ្យស្ងួនមេត្តា ខ្យល់អើយ អ្នកកុំរេវេវៀច ជោរនាច ជំនោរ​វាសនា​។

បក់ឲ្យ ជួបហើយបាត់ទៅណា ស្នេហា អ្នកលាក់បំបាំងភ្នែកខ្ញុំ ទ្រូងអើយ ពេលនេះស្រែកយំ បាត់រូបម៉ុម កម្ម​ជំនោរ​​វាសនា។

ជំនោរវាសនា បក់គួចផ្សារចិត្តអូន គួចចិត្តនឹមនួន ឲ្យស្ងួនមេត្តា ខ្យល់អើយ អ្នកកុំរេវេវៀច ជោរនាច ជំនោរ​វាសនា​។

បក់ឲ្យ ជួបហើយបាត់ទៅណា ស្នេហា អ្នកលាក់បំបាំងភ្នែកខ្ញុំ ទ្រូងអើយ ពេលនេះស្រែកយំ បាត់រូបម៉ុម កម្ម​ជំនោរ​វាសនា៕

ទុកឱកាសឲ្យបងបានទេ? ខែ​មេសា 7, 2009

Posted by lyric855 in ខេមរៈ សេរីមន្ត, សាន់ដេ.
add a comment

ច្រៀងដោយ៖ ខេមរៈ សេរីមន្ត
ផលិតកម្ម៖ សាន់ដេ

អូនអើយ បងមិនដែលបានធ្វើល្អចំពោះអូនម្ដងណាឡើយ មិនខ្វល់ថាអូនឈឺចាប់យ៉ាងណា បង​ស្ដាយ​ណាស់​។

ធ្វើម្ដេចទៅ ទើបស្រីពៅបំភ្លេចរឿងចាស់ ព្រោះពេលនេះផ្ទុយស្រឡះ បងខុសពីមុន បងធ្លាប់តែរឹងរូសដាក់អូន តែ​ពេលនេះបងបែរជ្រាយទន់ ព្រោះកំហុសធ្វើខុសពីមុន ធ្ងន់ណាស់លើអូន។

អនុស្សា ទឹកនេត្រាត្រូវធ្លាក់លើបង ខំអង្វរពៅនួនល្អងអូនលែងប្រណី សូមសារភាពបងខុសពិតមែន តែ​នោះ​ជា​ភាព​យុវវ័យ រុញច្រានបងធ្លាក់ក្នុងអវចី ថ្ងៃនេះទើបយល់។

ទុកឱកាសបងខ្លះបានទេ ឲ្យបងបានកែប្រែជាថ្មី ទោះជាត្រូវឲ្យបងក្សិណក្ស័ណឥឡូវក៏ព្រម បង​សុំ​ត្រឹម ពាក្យ​លើក​លែង​ទោស ព្រមសន្ដោសឈប់ស្អប់ខ្ពើមបង តើធ្វើបានទេស្នេហ៍ស្នង បងសុំប៉ុណ្ណឹង។

កាលគ្រាមុន អូន​ឈឺ​ចាប់ពេក ស្រក់ទឹកភ្នែកស្ទើររៀងរាល់ថ្ងៃ តែឆ្ងល់ណាស់ ឆ្ងល់ចិត្តចង្រៃមិនប្រណីអូន ទើប​តែ​ដល់ ពេលពៅអស់ចិត្ត បងបែរគិតអាណិតចិត្តស្ងួន វិលវិញមកណានឹមនួនបងសូមថ្នមបី។

គ្រប់យ៉ាង បងបានយល់អស់ហើយ តែបងសុំអូនម្យ៉ាងបាន គឺលើកលែងទោសឲ្យបានម្ដង បានទេ បង​ដឹង​ខុស​ហើយ​។

ទុកឱកាសបងខ្លះបានទេ ឲ្យបងបានកែប្រែជាថ្មី ទោះជាត្រូវឲ្យបងក្សិណក្ស័ណឥឡូវក៏ព្រម បងសុំត្រឹម ពាក្យ​លើក​លែង​ទោស ព្រមសន្ដោសឈប់ស្អប់ខ្ពើមបង តើធ្វើបានទេស្នេហ៍ស្នង បងសុំប៉ុណ្ណឹង។

កាលគ្រាមុន អូនឈឺចាប់ពេក ស្រក់ទឹកភ្នែកស្ទើររៀងរាល់ថ្ងៃ តែឆ្ងល់ណាស់ ឆ្ងល់ចិត្តចង្រៃមិនប្រណីអូន ទើប​តែ​ដល់ពេលពៅអស់ចិត្ត បងបែរគិតអាណិតចិត្តស្ងួន វិលវិញមកណានឹមនួនបងសូមថ្នមបី ទើប​តែ​ដល់​ពេល​ពៅ​អស់​ចិត្ត បងបែរគិតអាណិតចិត្តស្ងួន វិលវិញមកណានឹមនួនបងសូម… ថ្នម… បី… ៕

តាមដាន

Get every new post delivered to your Inbox.