jump to navigation

កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ ខែ​មេសា 7, 2009

Posted by lyric855 in ខេមរៈ សេរីមន្ត, យូធូ.
Tags:
add a comment

ច្រៀងដោយ៖ ខេមរៈ សេរីមន្ត
ផលិតកម្ម៖ យូធូ
អាល់ប៊ុម៖ ២២

ធ្លាប់ធ្វើឲ្យអូន ធ្លាក់ជ្រោះស្នេហា ធ្វើឲ្យរូបស្រីឈឺផ្សារ ស្រក់ទឹកនេត្រា ខ្លោចផ្សារឥតល្ហែ មានអ្នកថ្មីគេ លួង​លោម ប្រលោមសុំស្នេហ៍ ពេលនោះ នួនល្អងព្រមជឿគេ ដើម្បីភ្លេចបង។

តែមានថ្ងៃមួយ បងនឹកដល់ស្ងួន បេះដូងត្រូវការនឹមនួន ទូរស័ព្ទទៅស្ងួន ចង់ប្រាប់អត្ថន័យ អូនប្រាប់ថា បេះដូង​អូននៅអាល័យ បើសិនបងព្រមវិលវ័យ ចិត្តកាយចរណៃ រង់ចាំទទួល។

ជីវិតជួបព្រួយ បេះដូងរញ្ជួញក្នុងឱរា ព្រោះស្រីរ៉ាយរ៉ាប់ អំពីរឿងក្ដីស្នេហ៍ថា រូបអូននិងគេ អូន​បាន​ជ្រុល​ជ្រួស​កាយា ឮហើយស្ទើរសូន្យសង្ខា អូនប្រាប់ថា នៅស្នេហ៍បានទេ។

កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ គ្រាមុនបោកប្រាស់ចិត្តម៉ុម ឲ្យអូនយំស្ទើរក្ស័យជីវី តែ​សូមអូន យល់​ដល់​បុរស​ម្នាក់​នេះ កុំមានជាលើកទីពីរ បេះដូងមួយនេះ ស្នេហ៍អូនរហូត។

កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ គ្រាមុនបោកប្រាស់ចិត្តម៉ុម ឲ្យអូនយំស្ទើរក្ស័យជីវី តែសូមអូន យល់​ដល់​បុរស​ម្នាក់​នេះ កុំមានជាលើកទីពីរ បេះដូងមួយនេះ ស្នេហ៍អូនរហូត៕

តាមដាន

Get every new post delivered to your Inbox.