ក្រវាន់សៀមរាប ខែមេសា 7, 2009
Posted by lyric855 in រ៉ក, អ៊ុត ចរិយា.Tags: រ៉ក ១០៤
add a comment
ច្រៀងដោយ៖ អ៊ុត ចរិយា
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៤
សូររហាត់ទឹក អូននឹកដល់បង នឹកណាស់នួនល្អង នឹកចិត្តប្រណី ក្រវាន់សៀមរាប ដុះទាបផ្ទាល់ដី បងស្ម័គ្រប្រណី ថ្នមពេញឱរា។
ស្នេហ៍វ័យចំណាស់ លួងលោមបំពេ ឱប្រុសមាសមេ អូនសែនស្នេហា ក្រវាន់មួយទង បងថ្នមរក្សា ដាក់លើសយនា ឋានសួគ៌ាល័យ។
បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែន នឹងវាសនាស្រី ព្រោះមានជីវា ស្ម័គ្រស្មោះមេត្រី ជាតិនេះ មានអ្វី មិនស្មើមានបង។
គោរពអាណិត ស្និទ្ធតែបងមួយ ដ្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះ ជាតិមុខ អូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ។
បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែន នឹងវាសនាស្រី ព្រោះមានជីវា ស្ម័គ្រស្មោះមេត្រី ជាតិនេះ មានអ្វី មិនស្មើមានបង។
គោរពអាណិត ស្និទ្ធតែបងមួយ ដ្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះ ជាតិមុខ អូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ៕