ជំនោរវាសនា ខែមេសា 7, 2009
Posted by lyric855 in មាស សាលី, សាន់ដេ.add a comment
ច្រៀងដោយ៖ មាស សាលី
ផលិតកម្ម៖ សាន់ដេ
ខ្យល់អើយ ជួយលោងលោមបំពេ គួចនាំក្ដីស្នេហ៍មកក្បែរចិត្តកាយ បុប្ផាក្រពុំក្លិនសាយ ក្រេបមិនណាយ ពិតឥតល្អៀង។
ខ្យល់អើយ ខ្យល់ជំនោរវាសនា បក់ជួបធីតា ដែលខ្ញុំប៉ងស្ម័គ្រ ជាតិនេះ បងពិតជំពាក់ ពឹងពំនាក់ ស្រីកំពូលដួងចិត្ត។
ជំនោរវាសនា បក់គួចផ្សារចិត្តអូន គួចចិត្តនឹមនួន ឲ្យស្ងួនមេត្តា ខ្យល់អើយ អ្នកកុំរេវេវៀច ជោរនាច ជំនោរវាសនា។
បក់ឲ្យ ជួបហើយបាត់ទៅណា ស្នេហា អ្នកលាក់បំបាំងភ្នែកខ្ញុំ ទ្រូងអើយ ពេលនេះស្រែកយំ បាត់រូបម៉ុម កម្មជំនោរវាសនា។
ជំនោរវាសនា បក់គួចផ្សារចិត្តអូន គួចចិត្តនឹមនួន ឲ្យស្ងួនមេត្តា ខ្យល់អើយ អ្នកកុំរេវេវៀច ជោរនាច ជំនោរវាសនា។
បក់ឲ្យ ជួបហើយបាត់ទៅណា ស្នេហា អ្នកលាក់បំបាំងភ្នែកខ្ញុំ ទ្រូងអើយ ពេលនេះស្រែកយំ បាត់រូបម៉ុម កម្មជំនោរវាសនា៕