សែនខ្វល់ ខែមេសា 7, 2009
Posted by lyric855 in ផន ស្រីខួច (នីដា), រ៉ក.Tags: រ៉ក ១០៦
add a comment
ច្រៀងដោយ៖ ផន ស្រីខួច (នីដា)
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៦
ពពករសាត់ បាំងបាត់សូរ្យសែង សូរិយាវង្វេងវង្វេងអាប់អស់រស្មី ភពផែនងងឹត ជីវិតឥតន័យ បីដូចរូបស្រី រស់គ្មានខ្លឹមសារ។
រស់កំដរស្លាប់ សម្រាប់ជីវិត រកាំដួងចិត្តឥតឧបមា រស់ខ្វះគូគាប់ អភ័ព្វក្រៃណា ដូចទូកខ្វះក្ដារ ច្រវ៉ាជាប់អស់។
ខ្វល់អើយ សែនខ្វល់ អំពល់ក្នុងចិត្ត ម្ដេចព្រហ្មលិខិតជំរិតរូបខ្ញុំ រសៀលណាស់ហើយ នៅឡើយរូបម៉ុម បីដូចអន្លង់ខែប្រាំង ហួតហែង។
តើថ្ងៃណាទៅ ទើបព្រះប្រទាន គូគាប់កល្យាណ ឲ្យផុតចំបែង កុំឲ្យខ្ញុំរស់កណ្ដោច កណ្ដែង ហាក់បីដូចផ្សែង រសាត់បាត់សូន្យ។
ខ្វល់អើយ សែនខ្វល់ អំពល់ក្នុងចិត្ត ម្ដេចព្រហ្មលិខិតជំរិតរូបខ្ញុំ រសៀលណាស់ហើយ នៅឡើយរូបម៉ុម បីដូចអន្លង់ខែប្រាំង ហួតហែង។
តើថ្ងៃណាទៅ ទើបព្រះប្រទាន គូគាប់កល្យាណ ឲ្យផុតចំបែង កុំឲ្យខ្ញុំរស់កណ្ដោច កណ្ដែង ហាក់បីដូចផ្សែង រសាត់បាត់សូន្យ៕