ត្រឹមតែពាក្យមួយម៉ាត់ ខែមេសា 7, 2009
Posted by lyric855 in ប៊ុន ស័ក, អេសអេសប៊ី.add a comment
ច្រៀងដោយ៖ ប៊ុន ស័ក
ផលិតកម្ម៖ អេសអេសប៊ី
ត្រឹមតែពាក្យមួយម៉ាត់ ដែលអូនបានវាចា តែក៏មិនមែនសន្យាពីបេះដូង ត្រឹមតែពាក្យមួយម៉ាត់ ដែលអូនប្រាប់បងដំបូង បោកចិត្តឲ្យរៀមលង់រហូតមក។
ការពិតបងដឹង ព្រលឹងមានចិត្តមិនស្មោះ មិនគួរឡើយសោះ ចិត្តអូនដូចជាពពក ហាមបេះដូងមិនបាន ចិត្តប្រាណស្នេហ៍ពន្លក ត្រូវតែពុះពារយក រូបស្រស់ចរណៃ។
ត្រឹមពាក្យអូនមួយម៉ាត់ ធ្វើឲ្យចិត្តរៀមទន់ ចិត្តអើយចិត្តទារុណ ពុនតែកម្ម ពាក្យមួយម៉ាត់ប៉ុណ្ណោះ ឲ្យចិត្តស្មោះរាប់ឆ្នាំ ត្រឹមតែពាក្យអូនផ្ដាំ ប្រាប់មកថាស្នេហ៍។
តែបងក៏ដឹង ថាអូនវាចាមិនពិត គឺអូនបោកចិត្ត ឲ្យបងវង្វេងជាយូរ ឃាត់ចិត្តមិនបានឡើយ ស្នេហ៍អើយតស៊ូ ខំប្រឹងយ៉ាងផ្ដាច់ប្ដូរ គ្មានខ្លឹមសារ។

តែបងក៏ដឹង ថាអូនវាចាមិនពិត គឺអូនបោកចិត្ត ឲ្យបងវង្វេងជាយូរ ឃាត់ចិត្តមិនបានឡើយ ស្នេហ៍អើយតស៊ូ ខំប្រឹងយ៉ាងផ្ដាច់ប្ដូរ គ្មានខ្លឹមសារ៕