ទុកឱកាសឲ្យបងបានទេ? ខែមេសា 7, 2009
Posted by lyric855 in ខេមរៈ សេរីមន្ត, សាន់ដេ.add a comment
ច្រៀងដោយ៖ ខេមរៈ សេរីមន្ត
ផលិតកម្ម៖ សាន់ដេ
អូនអើយ បងមិនដែលបានធ្វើល្អចំពោះអូនម្ដងណាឡើយ មិនខ្វល់ថាអូនឈឺចាប់យ៉ាងណា បងស្ដាយណាស់។
ធ្វើម្ដេចទៅ ទើបស្រីពៅបំភ្លេចរឿងចាស់ ព្រោះពេលនេះផ្ទុយស្រឡះ បងខុសពីមុន បងធ្លាប់តែរឹងរូសដាក់អូន តែពេលនេះបងបែរជ្រាយទន់ ព្រោះកំហុសធ្វើខុសពីមុន ធ្ងន់ណាស់លើអូន។
អនុស្សា ទឹកនេត្រាត្រូវធ្លាក់លើបង ខំអង្វរពៅនួនល្អងអូនលែងប្រណី សូមសារភាពបងខុសពិតមែន តែនោះជាភាពយុវវ័យ រុញច្រានបងធ្លាក់ក្នុងអវចី ថ្ងៃនេះទើបយល់។
ទុកឱកាសបងខ្លះបានទេ ឲ្យបងបានកែប្រែជាថ្មី ទោះជាត្រូវឲ្យបងក្សិណក្ស័ណឥឡូវក៏ព្រម បងសុំត្រឹម ពាក្យលើកលែងទោស ព្រមសន្ដោសឈប់ស្អប់ខ្ពើមបង តើធ្វើបានទេស្នេហ៍ស្នង បងសុំប៉ុណ្ណឹង។
កាលគ្រាមុន អូនឈឺចាប់ពេក ស្រក់ទឹកភ្នែកស្ទើររៀងរាល់ថ្ងៃ តែឆ្ងល់ណាស់ ឆ្ងល់ចិត្តចង្រៃមិនប្រណីអូន ទើបតែដល់ ពេលពៅអស់ចិត្ត បងបែរគិតអាណិតចិត្តស្ងួន វិលវិញមកណានឹមនួនបងសូមថ្នមបី។
គ្រប់យ៉ាង បងបានយល់អស់ហើយ តែបងសុំអូនម្យ៉ាងបាន គឺលើកលែងទោសឲ្យបានម្ដង បានទេ បងដឹងខុសហើយ។
ទុកឱកាសបងខ្លះបានទេ ឲ្យបងបានកែប្រែជាថ្មី ទោះជាត្រូវឲ្យបងក្សិណក្ស័ណឥឡូវក៏ព្រម បងសុំត្រឹម ពាក្យលើកលែងទោស ព្រមសន្ដោសឈប់ស្អប់ខ្ពើមបង តើធ្វើបានទេស្នេហ៍ស្នង បងសុំប៉ុណ្ណឹង។
កាលគ្រាមុន អូនឈឺចាប់ពេក ស្រក់ទឹកភ្នែកស្ទើររៀងរាល់ថ្ងៃ តែឆ្ងល់ណាស់ ឆ្ងល់ចិត្តចង្រៃមិនប្រណីអូន ទើបតែដល់ពេលពៅអស់ចិត្ត បងបែរគិតអាណិតចិត្តស្ងួន វិលវិញមកណានឹមនួនបងសូមថ្នមបី ទើបតែដល់ពេលពៅអស់ចិត្ត បងបែរគិតអាណិតចិត្តស្ងួន វិលវិញមកណានឹមនួនបងសូម… ថ្នម… បី… ៕
កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ ខែមេសា 7, 2009
Posted by lyric855 in ខេមរៈ សេរីមន្ត, យូធូ.Tags: យូធូ ២២
add a comment
ច្រៀងដោយ៖ ខេមរៈ សេរីមន្ត
ផលិតកម្ម៖ យូធូ
អាល់ប៊ុម៖ ២២
ធ្លាប់ធ្វើឲ្យអូន ធ្លាក់ជ្រោះស្នេហា ធ្វើឲ្យរូបស្រីឈឺផ្សារ ស្រក់ទឹកនេត្រា ខ្លោចផ្សារឥតល្ហែ មានអ្នកថ្មីគេ លួងលោម ប្រលោមសុំស្នេហ៍ ពេលនោះ នួនល្អងព្រមជឿគេ ដើម្បីភ្លេចបង។
តែមានថ្ងៃមួយ បងនឹកដល់ស្ងួន បេះដូងត្រូវការនឹមនួន ទូរស័ព្ទទៅស្ងួន ចង់ប្រាប់អត្ថន័យ អូនប្រាប់ថា បេះដូងអូននៅអាល័យ បើសិនបងព្រមវិលវ័យ ចិត្តកាយចរណៃ រង់ចាំទទួល។
ជីវិតជួបព្រួយ បេះដូងរញ្ជួញក្នុងឱរា ព្រោះស្រីរ៉ាយរ៉ាប់ អំពីរឿងក្ដីស្នេហ៍ថា រូបអូននិងគេ អូនបានជ្រុលជ្រួសកាយា ឮហើយស្ទើរសូន្យសង្ខា អូនប្រាប់ថា នៅស្នេហ៍បានទេ។
កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ គ្រាមុនបោកប្រាស់ចិត្តម៉ុម ឲ្យអូនយំស្ទើរក្ស័យជីវី តែសូមអូន យល់ដល់បុរសម្នាក់នេះ កុំមានជាលើកទីពីរ បេះដូងមួយនេះ ស្នេហ៍អូនរហូត។
កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ គ្រាមុនបោកប្រាស់ចិត្តម៉ុម ឲ្យអូនយំស្ទើរក្ស័យជីវី តែសូមអូន យល់ដល់បុរសម្នាក់នេះ កុំមានជាលើកទីពីរ បេះដូងមួយនេះ ស្នេហ៍អូនរហូត៕