ថ្ងៃបាក់រសៀល ខែមេសា 8, 2009
Posted by lyric855 in ព្រាប សុវត្ថិ, រស្មីហង្សមាស.add a comment
ច្រៀងដោយ៖ ព្រាប សុវត្ថិ
ផលិតកម្ម៖ រស្មីហង្សមាស
ម្ដេចទៀងវេលា ចាំរះហើយលិចធ្វើអ្វី ថ្ងៃអើយ អើយថ្ងៃ ឲ្យទ្រូងស្រពាប់ស្រពន់ ថ្ងៃទាបបាក់រសៀល អារម្មណ៍ប្រែថប់ធ្ងន់ ប្រាណដូចរែកពន់ លែងធន់វង្វេងតែឯង។
រសៀលគងភ្នំ ទូចយំបោកខ្លួនអាល័យ សង្រែងសោកស្ដាយ និស្ស័យរឿងព្រឹទ្ធពីព្រេង រឿងខ្ញុំគឺរឿងពិត រែងគិត រែងចំបែង ខ្សឹកខ្សួលម្នាក់ឯង គិតវែង គិតរកតែថ្លៃ។
អូននៅទីណាអូន អូននៅទីណាអូន បងនឹកស្ទើរសូន្យ ស្ទើរសូន្យ ស្ទើរសូន្យ ចិត្តកាយគ្រាំរីងរៃ ទោះស្នេហ៍ ឬ មិនស្នេហ៍ ឲ្យតែប្រាប់មកថ្លៃ ត្រូវខុសមិនថ្វី ហេតុអ្វី ហេតុអ្វី ទៅស្ងាត់ចោលបង។
ថ្ងៃបាក់រសៀល ភ្លឺច្រាលដូចដុតវេហា រសៀលពេលណា ឱរាបងរែងសៅហ្មង រសៀលបងពួនយំ រសៀលនឹកម៉ុមបង រសៀលម្ដងៗ នួនល្អងបងនឹកអូនណាស់។
អូននៅទីណាអូន អូននៅទីណាអូន បងនឹកស្ទើរសូន្យ ស្ទើរសូន្យ ស្ទើរសូន្យ ចិត្តកាយគ្រាំរីងរៃ ទោះស្នេហ៍ ឬ មិនស្នេហ៍ ឲ្យតែប្រាប់មកថ្លៃ ត្រូវខុសមិនថ្វី ហេតុអ្វី ហេតុអ្វី ទៅស្ងាត់ចោលបង។
ថ្ងៃបាក់រសៀល ភ្លឺច្រាលដូចដុតវេហា រសៀលពេលណា ឱរាបងរែងសៅហ្មង រសៀលបងពួនយំ រសៀលនឹកម៉ុមបង រសៀលម្ដងៗ នួនល្អងបងនឹកអូនណាស់៕
ប្រយោគចុកឈាម ខែមេសា 8, 2009
Posted by lyric855 in ព្រាប សុវត្ថិ, រស្មីហង្សមាស.add a comment
ច្រៀងដោយ៖ ព្រាប សុវត្ថិ
ផលិតកម្ម៖ រស្មីហង្សមាស
ចង់បញ្ចប់ស្នេហ៍ តម្រូវតម្រង់ចិត្តអូន តែត្រូវធ្វើបាបខ្លួន ដូចគេអង្រន់ឱរា ផ្ទៃមេឃផ្លាស់ពណ៌ ពិសីផ្លាស់វាចា ចិត្តស្នេហ៍ខំរក្សា ក្លាយជាសង្ឃរាទឹកភ្នែក។
លែងមានបងនៅក្នុងចិត្ត ជាពាក្យពិតពីមាត់ថ្លៃ ជាសម្ដីឲ្យទ្រូងបង ឈឺរហែក នឿយណាយពីបងពេលណា ឬជីវា មានគេជ្រែក គេបង្គាប់ឲ្យខ័ណ្ឌចែក ចិត្តស្នេហា។
សម្ដីគ្រប់ម៉ាត់ ក្លាយជាប្រយោគចុកឈាម បេះដូងត្រូវគំរាម រំជួលប្រេះស្នាមក្ដៅផ្សារ ស្នេហ៍ថែជាយូរ គេឆក់ពីហត្ថា ឱបរឹតលោមកាយា គេស្និទ្ធស្នេហាឥតខ្មាស។
ប្រយោជន៍អ្វី នៅសល់អ្វីសម្រាប់ខ្ញុំ បើទ្រាំចាំ ដួងចិត្តរឹងរឹតអាម៉ាស់ ទាំងកាយ ទាំងចិត្ត គេស្និទ្ធ ភ្នែកបានឃើញច្បាស់ បើនៅរឹងក្រាញមានះ មិនបានការ។
ប្រយោជន៍អ្វី នៅសល់អ្វីសម្រាប់ខ្ញុំ បើទ្រាំចាំ ដួងចិត្តរឹងរឹតអាម៉ាស់ ទាំងកាយ ទាំងចិត្ត គេស្និទ្ធ ភ្នែកបានឃើញច្បាស់ បើនៅរឹងក្រាញមានះ មិនបានការ។
សម្ដីគ្រប់ម៉ាត់ ក្លាយជាប្រយោគចុកឈាម បេះដូងត្រូវគំរាម រំជួលប្រេះស្នាមក្ដៅផ្សារ ស្នេហ៍ថែជាយូរ គេឆក់ពីហត្ថា ឱបរឹតលោមកាយា គេស្និទ្ធស្នេហាឥតខ្មាស ស្នេហ៍ថែជាយូរ គេឆក់ពីហត្ថា លោមកាយា គេស្និទ្ធស្នេហាឥតខ្មាស៕
បណ្ដាសាស្នេហ៍ ខែមេសា 7, 2009
Posted by lyric855 in ណុប ប៉ាយ៉ារឹទ្ធិ, ពេជ្រ សោភា, រស្មីហង្សមាស.add a comment
ច្រៀងដោយ៖ ណុប ប៉ាយ៉ារឹទ្ធិ និង ពេជ្រ សោភា
ផលិតកម្ម៖ រស្មីហង្សមាស
យ៉ារឹទ្ធិ៖ ជាប់បណ្ដាសា ពីជាតិណាមក នៅធរមាន អន្ទងចងពៀរ។ សោភា៖ គេចមិនរួច ជួបតែខ្លោចផ្សារ មានវេរា ប្រចាំជាប់ខ្លួន។
យ៉ារឹទ្ធិ៖ វេនកម្មអប្រិយ មិនប្រណីស្នេហ៍។ សោភា៖ ពង្វៀងបង្វែរ ដាក់ទោសផ្ទួនៗ។ យ៉ារឹទ្ធិ៖ ដល់វេលា បងត្រូវឃ្លាតស្ងួន។ សោភា៖ បងនិងអូន ព្រាត់គ្នាហើយ។
រួម៖ អធិដ្ឋានក្នុងចិត្ត មានជាតិក្រោយពិត សូមជាគូជីវិតកុំព្រាត់ឡើយ បើជាតិនេះ ស្នេហ៍យើង មានកម្មទៅហើយ សូមជាតិក្រោយសុខា ។
យ៉ារឹទ្ធ៖ វិញ្ញាណចាំជាតិ បងចាំតែអូន ចិត្តចាំជួបចួន ឋានសុខស្នេហា។ សោភា៖ សូមឲ្យផុតរលត់បណ្ដាសា ផុតវេរាពីគូកម្ម។
រួម៖ អធិដ្ឋានក្នុងចិត្ត មានជាតិក្រោយពិត សូមជាគូជីវិតកុំព្រាត់ឡើយ បើជាតិនេះ ស្នេហ៍យើង មានកម្មទៅហើយ សូមជាតិក្រោយសុខា ។
យ៉ារឹទ្ធ៖ វិញ្ញាណចាំជាតិ បងចាំតែអូន ចិត្តចាំជួបចួន ឋានសុខស្នេហា។ សោភា៖ សូមឲ្យផុតរលត់បណ្ដាសា ផុតវេរាពីគូកម្ម។ រួម៖ សូមឲ្យផុតរលត់បណ្ដាសា ផុតវេរាពីគូកម្ម។