ឯណាព្រហ្មចារី ខែមេសា 8, 2009
Posted by lyric855 in រស់ សេរីសុទ្ធា, ស៊ិន ស៊ីសាមុត.1 comment so far
ច្រៀងដោយ៖ ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា
ឯណាព្រហ្មចារី…
សាមុត៖ ឯណា ឯណា ព្រហ្មចារី ឯណា ឯណា ព្រហ្មចារី ម្ដេចអូន មានផ្ទៃគ្រប់ខែទៅហើយ អូនអើយ ឆ្លើយឲ្យត្រង់ មកមាសមេ គិតទៅ ទើបប្រាំមួយខែ បងនិង ស្នេហ៍ការនឹងគ្នា។
សុទ្ធា៖ សុំទោស អូនសុំសារភាព ខុសហើយ ខុសហើយ ខុសហើយ បងអើយ រឿងហ្នឹង អូនអស់ក្រមុំទៅហើយ ព្រលឹង កុំខឹង ជួយកិត្តិយសអូនផង អូនចាញ់បោក ប្រុសព្រានម្ដង បានសៅហ្មង លុះឥលូវ។
សុទ្ធា៖ កូនក្នុងផ្ទៃអូន គឺកូនគេទេ សូមប្រុសស្នេហ៍ ទទួលស្គាល់ផង។ សាមុត៖ មិនថ្វីទេ សុភាពបុរស គ្មានភាពយង់ឃ្នង ឆ្លើយថាកូនបង បងព្រមទទួល។
សុទ្ធា៖ អរគុណ គុណនេះ គុណធ្ងន់ណាបង នួនល្អង។ សាមុត៖ មិនបាច់អរគុណអ្វីទេ កុំថាកូនអូន កូនបង កូនគេ ណាស្នេហ៍ ត្រូវតែមេត្តា អាណិត ក្មេងក្នុងលោក មានជីវិត ត្រូវតែគិតរក្សាអើយ។
សុទ្ធា៖ អរគុណ គុណនេះ គុណធ្ងន់ណាបង នួនល្អង។ សាមុត៖ មិនបាច់អរគុណថ្វីទេ កុំថាកូនអូន កូនបង កូនគេ ណាស្នេហ៍ ត្រូវតែមេត្តាអាណិត ក្មេងក្នុងលោក មានជីវិត ត្រូវតែគិតរក្សាអើយ។