ហេតុអ្វីក្បត់បង? ខែមេសា 8, 2009
Posted by lyric855 in មាស សុបញ្ញា, រ៉ក.Tags: រ៉ក ១០៥
add a comment
ច្រៀងដោយ ៖ មាស សុបញ្ញា
ច្រៀងដោយ ៖ រ៉ក
អាល់ប៊ុម៖ ១០៥
អង្គុយស្រណោះ នឹកអស់រាល់អនុស្សា នឹកគ្រាស្នេហា ជីវាធ្លាប់សាងរួមគ្នា អនុស្សាវរីយ៍ ទោះស្លាប់មិនក្បត់ពុំងា បងនឹកស្មានថាក្ដីស្នេហ៍ យើងទាំងពីរបានសុខសាន្ត។
ស្នេហ៍គ្រាដំបូង នួនល្អងស្នេហ៍ស្មោះគ្មានពីរ ហេតុអ្វីពេលនេះ ប្រាប់ថាស្នេហ៍អូនមិនបាន តើបងខុសអ្វី ម្ដេចមិនប្រាប់ផងកល្យាណ ឬមួយវណ្ណៈរុញច្រាន ឲ្យភុំផានព្រាត់ពីបង។
ម្ចាស់ថ្លៃអើយ អូនថាបងល្ងង់ម្ល៉េះថ្លៃ ទោះបងយំអង្វរស្រី អង្វរលុះក្ស័យសង្ខារ ចម្លើយអូនពិត គឺយើងត្រូវតែបែកគ្នា បែកទាំងហូរទឹកនេត្រា ជីវាបងយំម្នាក់ឯង។
រស់ដូចជាស្លាប់ សម្រាប់ប្រុសដូចរូបខ្ញុំ ព្រោះត្រូវរូបម៉ុម បោះបង់កណ្ដាលជលស័យ គ្មានសល់អ្វីទេ សល់តែទឹកភ្នែកភក្ដី ចម្រៀងបងច្រៀងជូនស្រី រឿងថ្លៃ ហេតុអ្វីក្បត់បង។
ព្រះម្ចាស់ថ្លៃអើយ អូនថាបងល្ងង់ម្ល៉េះថ្លៃ ទោះបងយំអង្វរស្រី អង្វរលុះក្ស័យសង្ខារ ចម្លើយអូនពិត គឺយើងត្រូវតែបែកគ្នា បែកទាំងហូរទឹកនេត្រា ជីវាបងយំម្នាក់ឯង។
រស់ដូចជាស្លាប់ សម្រាប់ប្រុសដូចរូបខ្ញុំ ព្រោះត្រូវរូបម៉ុម បោះបង់កណ្ដាលជលស័យ គ្មានសល់អ្វីទេ សល់តែទឹកភ្នែកភក្ដី ចម្រៀងបងច្រៀងជូនស្រី រឿងថ្លៃ ហេតុអ្វីក្បត់បង៕
រាជនីដួងចិត្ត ខែមេសា 7, 2009
Posted by lyric855 in មាស សុបញ្ញា, រ៉ក.Tags: រ៉ក ១០៤
add a comment
ច្រៀងដោយ៖ មាស សុបញ្ញា
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៤
ទោះក្នុងសុបិន ក៏ស្មានមិនដល់ ជួបអូនបងសែនកង្វល់ រឹតនឹកដល់អនុស្សា ស្នាមស្នេហ៍អភ័ព្វ ឲ្យយើងព្រាត់ប្រាសគ្នា តែពេលបានជួបពុំងា បេះដូងរៀមរ៉ា ប្រែជាស្រស់ថ្មី។
ក្រវាន់ក្រពុំ បងសូមបីបម នាសាសូមផ្ដិតថ្នម រៀងរាល់ទិវារាត្រី អាណិតស្រឡាញ់ ស្រឡាញ់តែពិសី អូនប្រៀបដូចម្ចាស់ក្សត្រិយ ក្នុងដួងហឫទ័យ អាណចក្រស្នេហ៍។
រាជនី ដួងចិត្ត បងពិតស្នេហ៍ស្ងួន មិនដឹងថាស្រស់នឹមនួន អូនព្រមស្ម័គ្របងឬទេ បើអូនប្រណី ប្រណីព្រមថាស្នេហ៍ បងនឹងថ្នមរក្សាថែ ក្រវាន់មាសមេ លុះមរណា។
និស្ស័យស្នេហ៍បង បងហើយនិងអូន ស្នេហ៍ស្មោះ ស្នេហ៍លុះថ្ងៃសូន្យ រួមសាងជាក្បូនស្នេហា អូនខំតស៊ូ តស៊ូ ព្រោះគ្រួសារ បងសូមថ្នមថែជីវា លុះអស់សង្ខា ទើបព្រាត់គ្នាបាន។
រាជនី ដួងចិត្ត បងពិតស្នេហ៍ស្ងួន មិនដឹងថាស្រស់នឹមនួន អូនព្រមស្ម័គ្របងឬទេ បើអូនប្រណី ប្រណីព្រមថាស្នេហ៍ បងនឹងថ្នមរក្សាថែ ក្រវាន់មាសមេ លុះមរណា។
និស្ស័យស្នេហ៍បង បងហើយនិងអូន ស្នេហ៍ស្មោះ ស្នេហ៍លុះថ្ងៃសូន្យ រួមសាងជាក្បូនស្នេហា អូនខំតស៊ូ តស៊ូ ព្រោះគ្រួសារ បងសូមថ្នមថែជីវា លុះអស់សង្ខា ទើបព្រាត់គ្នាបាន៕