jump to navigation

ថ្ងៃបាក់រសៀល ខែ​មេសា 8, 2009

Posted by lyric855 in ព្រាប សុវត្ថិ, រស្មីហង្សមាស.
add a comment

ច្រៀងដោយ៖ ព្រាប សុវត្ថិ
ផលិតកម្ម៖ រស្មីហង្សមាស

ម្ដេចទៀងវេលា ចាំរះហើយលិចធ្វើអ្វី ថ្ងៃអើយ អើយថ្ងៃ ឲ្យទ្រូងស្រពាប់ស្រពន់ ថ្ងៃទាបបាក់រសៀល អារម្មណ៍ប្រែថប់ធ្ងន់ ប្រាណដូចរែកពន់ លែងធន់វង្វេងតែឯង។

រសៀលគងភ្នំ ទូចយំបោកខ្លួនអាល័យ សង្រែងសោកស្ដាយ និស្ស័យរឿងព្រឹទ្ធពីព្រេង រឿងខ្ញុំគឺរឿងពិត រែងគិត រែងចំបែង ខ្សឹកខ្សួលម្នាក់ឯង គិតវែង គិតរកតែថ្លៃ។

អូននៅទីណាអូន អូននៅទីណាអូន បងនឹកស្ទើរសូន្យ ស្ទើរសូន្យ ស្ទើរសូន្យ ចិត្តកាយគ្រាំរីងរៃ ទោះស្នេហ៍ ឬ មិនស្នេហ៍ ឲ្យតែប្រាប់មកថ្លៃ ត្រូវខុសមិនថ្វី ហេតុអ្វី ហេតុអ្វី ទៅស្ងាត់ចោលបង។

ថ្ងៃបាក់រសៀល ភ្លឺច្រាលដូចដុតវេហា រសៀលពេលណា ឱរាបងរែងសៅហ្មង រសៀលបងពួនយំ រសៀលនឹកម៉ុមបង រសៀលម្ដងៗ នួនល្អងបងនឹកអូនណាស់។

អូននៅទីណាអូន អូននៅទីណាអូន បងនឹកស្ទើរសូន្យ ស្ទើរសូន្យ ស្ទើរសូន្យ ចិត្តកាយគ្រាំរីងរៃ ទោះស្នេហ៍ ឬ មិនស្នេហ៍ ឲ្យតែប្រាប់មកថ្លៃ ត្រូវខុសមិនថ្វី ហេតុអ្វី ហេតុអ្វី ទៅស្ងាត់ចោលបង។

ថ្ងៃបាក់រសៀល ភ្លឺច្រាលដូចដុតវេហា រសៀលពេលណា ឱរាបងរែងសៅហ្មង រសៀលបងពួនយំ រសៀលនឹកម៉ុមបង រសៀលម្ដងៗ នួនល្អងបងនឹកអូនណាស់៕

ប្រយោគចុកឈាម ខែ​មេសា 8, 2009

Posted by lyric855 in ព្រាប សុវត្ថិ, រស្មីហង្សមាស.
add a comment

ច្រៀងដោយ៖ ព្រាប សុវត្ថិ
ផលិតកម្ម៖ រស្មីហង្សមាស

ចង់បញ្ចប់ស្នេហ៍ តម្រូវតម្រង់ចិត្តអូន តែត្រូវធ្វើបាបខ្លួន ដូចគេអង្រន់ឱរា ផ្ទៃមេឃផ្លាស់ពណ៌ ពិសីផ្លាស់វាចា ចិត្តស្នេហ៍ខំរក្សា ក្លាយជាសង្ឃរាទឹកភ្នែក។

លែងមានបងនៅក្នុងចិត្ត ជាពាក្យពិតពីមាត់ថ្លៃ ជាសម្ដីឲ្យទ្រូងបង ឈឺរហែក នឿយណាយពីបងពេលណា ឬ​ជីវា មានគេជ្រែក គេបង្គាប់ឲ្យខ័ណ្ឌចែក ចិត្តស្នេហា។

សម្ដីគ្រប់ម៉ាត់ ក្លាយជាប្រយោគចុកឈាម បេះដូងត្រូវគំរាម រំជួលប្រេះស្នាមក្ដៅផ្សារ ស្នេហ៍ថែជាយូរ គេ​ឆក់​ពី​ហត្ថា ឱបរឹតលោមកាយា គេស្និទ្ធស្នេហាឥតខ្មាស។

ប្រយោជន៍អ្វី នៅសល់អ្វីសម្រាប់ខ្ញុំ បើទ្រាំចាំ ដួងចិត្តរឹងរឹតអាម៉ាស់ ទាំងកាយ ទាំងចិត្ត គេស្និទ្ធ ភ្នែក​បាន​ឃើញ​ច្បាស់ បើនៅរឹងក្រាញមានះ មិនបានការ។

ប្រយោជន៍អ្វី នៅសល់អ្វីសម្រាប់ខ្ញុំ បើទ្រាំចាំ ដួងចិត្តរឹងរឹតអាម៉ាស់ ទាំងកាយ ទាំងចិត្ត គេស្និទ្ធ ភ្នែក​បាន​ឃើញ​ច្បាស់ បើនៅរឹងក្រាញមានះ មិនបានការ។

សម្ដីគ្រប់ម៉ាត់ ក្លាយជាប្រយោគចុកឈាម បេះដូងត្រូវគំរាម រំជួលប្រេះស្នាមក្ដៅផ្សារ ស្នេហ៍ថែជាយូរ គេ​ឆក់​ពី​ហត្ថា ឱបរឹតលោមកាយា គេស្និទ្ធស្នេហាឥតខ្មាស ស្នេហ៍ថែជាយូរ គេឆក់ពីហត្ថា លោមកាយា គេ​ស្និទ្ធ​ស្នេហា​ឥត​ខ្មាស៕

តាមដាន

Get every new post delivered to your Inbox.