jump to navigation

ថ្ងៃបាក់រសៀល ខែ​មេសា 8, 2009

Posted by lyric855 in ព្រាប សុវត្ថិ, រស្មីហង្សមាស.
add a comment

ច្រៀងដោយ៖ ព្រាប សុវត្ថិ
ផលិតកម្ម៖ រស្មីហង្សមាស

ម្ដេចទៀងវេលា ចាំរះហើយលិចធ្វើអ្វី ថ្ងៃអើយ អើយថ្ងៃ ឲ្យទ្រូងស្រពាប់ស្រពន់ ថ្ងៃទាបបាក់រសៀល អារម្មណ៍ប្រែថប់ធ្ងន់ ប្រាណដូចរែកពន់ លែងធន់វង្វេងតែឯង។

រសៀលគងភ្នំ ទូចយំបោកខ្លួនអាល័យ សង្រែងសោកស្ដាយ និស្ស័យរឿងព្រឹទ្ធពីព្រេង រឿងខ្ញុំគឺរឿងពិត រែងគិត រែងចំបែង ខ្សឹកខ្សួលម្នាក់ឯង គិតវែង គិតរកតែថ្លៃ។

អូននៅទីណាអូន អូននៅទីណាអូន បងនឹកស្ទើរសូន្យ ស្ទើរសូន្យ ស្ទើរសូន្យ ចិត្តកាយគ្រាំរីងរៃ ទោះស្នេហ៍ ឬ មិនស្នេហ៍ ឲ្យតែប្រាប់មកថ្លៃ ត្រូវខុសមិនថ្វី ហេតុអ្វី ហេតុអ្វី ទៅស្ងាត់ចោលបង។

ថ្ងៃបាក់រសៀល ភ្លឺច្រាលដូចដុតវេហា រសៀលពេលណា ឱរាបងរែងសៅហ្មង រសៀលបងពួនយំ រសៀលនឹកម៉ុមបង រសៀលម្ដងៗ នួនល្អងបងនឹកអូនណាស់។

អូននៅទីណាអូន អូននៅទីណាអូន បងនឹកស្ទើរសូន្យ ស្ទើរសូន្យ ស្ទើរសូន្យ ចិត្តកាយគ្រាំរីងរៃ ទោះស្នេហ៍ ឬ មិនស្នេហ៍ ឲ្យតែប្រាប់មកថ្លៃ ត្រូវខុសមិនថ្វី ហេតុអ្វី ហេតុអ្វី ទៅស្ងាត់ចោលបង។

ថ្ងៃបាក់រសៀល ភ្លឺច្រាលដូចដុតវេហា រសៀលពេលណា ឱរាបងរែងសៅហ្មង រសៀលបងពួនយំ រសៀលនឹកម៉ុមបង រសៀលម្ដងៗ នួនល្អងបងនឹកអូនណាស់៕

ប្រយោគចុកឈាម ខែ​មេសា 8, 2009

Posted by lyric855 in ព្រាប សុវត្ថិ, រស្មីហង្សមាស.
add a comment

ច្រៀងដោយ៖ ព្រាប សុវត្ថិ
ផលិតកម្ម៖ រស្មីហង្សមាស

ចង់បញ្ចប់ស្នេហ៍ តម្រូវតម្រង់ចិត្តអូន តែត្រូវធ្វើបាបខ្លួន ដូចគេអង្រន់ឱរា ផ្ទៃមេឃផ្លាស់ពណ៌ ពិសីផ្លាស់វាចា ចិត្តស្នេហ៍ខំរក្សា ក្លាយជាសង្ឃរាទឹកភ្នែក។

លែងមានបងនៅក្នុងចិត្ត ជាពាក្យពិតពីមាត់ថ្លៃ ជាសម្ដីឲ្យទ្រូងបង ឈឺរហែក នឿយណាយពីបងពេលណា ឬ​ជីវា មានគេជ្រែក គេបង្គាប់ឲ្យខ័ណ្ឌចែក ចិត្តស្នេហា។

សម្ដីគ្រប់ម៉ាត់ ក្លាយជាប្រយោគចុកឈាម បេះដូងត្រូវគំរាម រំជួលប្រេះស្នាមក្ដៅផ្សារ ស្នេហ៍ថែជាយូរ គេ​ឆក់​ពី​ហត្ថា ឱបរឹតលោមកាយា គេស្និទ្ធស្នេហាឥតខ្មាស។

ប្រយោជន៍អ្វី នៅសល់អ្វីសម្រាប់ខ្ញុំ បើទ្រាំចាំ ដួងចិត្តរឹងរឹតអាម៉ាស់ ទាំងកាយ ទាំងចិត្ត គេស្និទ្ធ ភ្នែក​បាន​ឃើញ​ច្បាស់ បើនៅរឹងក្រាញមានះ មិនបានការ។

ប្រយោជន៍អ្វី នៅសល់អ្វីសម្រាប់ខ្ញុំ បើទ្រាំចាំ ដួងចិត្តរឹងរឹតអាម៉ាស់ ទាំងកាយ ទាំងចិត្ត គេស្និទ្ធ ភ្នែក​បាន​ឃើញ​ច្បាស់ បើនៅរឹងក្រាញមានះ មិនបានការ។

សម្ដីគ្រប់ម៉ាត់ ក្លាយជាប្រយោគចុកឈាម បេះដូងត្រូវគំរាម រំជួលប្រេះស្នាមក្ដៅផ្សារ ស្នេហ៍ថែជាយូរ គេ​ឆក់​ពី​ហត្ថា ឱបរឹតលោមកាយា គេស្និទ្ធស្នេហាឥតខ្មាស ស្នេហ៍ថែជាយូរ គេឆក់ពីហត្ថា លោមកាយា គេ​ស្និទ្ធ​ស្នេហា​ឥត​ខ្មាស៕

ឯណាព្រហ្មចារី ខែ​មេសា 8, 2009

Posted by lyric855 in រស់ សេរីសុទ្ធា, ស៊ិន ស៊ីសាមុត.
1 comment so far

ច្រៀងដោយ៖ ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា

ឯណាព្រហ្មចារី…

សាមុត៖ ឯណា ឯណា ព្រហ្មចារី ឯណា ឯណា ព្រហ្មចារី ម្ដេចអូន មានផ្ទៃគ្រប់ខែទៅហើយ អូនអើយ ឆ្លើយឲ្យត្រង់ មកមាសមេ គិតទៅ ទើបប្រាំមួយខែ បងនិង ស្នេហ៍ការនឹងគ្នា។

សុទ្ធា៖ សុំទោស អូនសុំសារភាព ខុសហើយ ខុសហើយ ខុសហើយ បងអើយ រឿងហ្នឹង អូនអស់ក្រមុំទៅហើយ ព្រលឹង កុំខឹង ជួយកិត្តិយសអូនផង អូនចាញ់បោក ប្រុសព្រានម្ដង បានសៅហ្មង លុះឥលូវ។

សុទ្ធា៖ កូនក្នុងផ្ទៃអូន គឺកូនគេទេ សូមប្រុសស្នេហ៍ ទទួលស្គាល់ផង។ សាមុត៖ មិនថ្វីទេ សុភាពបុរស គ្មានភាពយង់ឃ្នង​ ឆ្លើយថាកូនបង បងព្រមទទួល។

សុទ្ធា៖ អរគុណ គុណនេះ គុណធ្ងន់ណាបង នួនល្អង។ សាមុត៖ មិនបាច់អរគុណអ្វីទេ កុំថាកូនអូន កូនបង កូនគេ ណាស្នេហ៍ ត្រូវតែមេត្តា អាណិត ក្មេងក្នុងលោក មានជីវិត ត្រូវតែគិតរក្សាអើយ។

សុទ្ធា៖ អរគុណ គុណនេះ គុណធ្ងន់ណាបង នួនល្អង។ សាមុត៖ មិនបាច់អរគុណថ្វីទេ កុំថាកូនអូន កូនបង កូនគេ ណាស្នេហ៍ ត្រូវតែមេត្តាអាណិត ក្មេងក្នុងលោក មានជីវិត ត្រូវតែគិតរក្សាអើយ។

ហេតុអ្វីក្បត់បង? ខែ​មេសា 8, 2009

Posted by lyric855 in មាស សុបញ្ញា, រ៉ក.
Tags:
add a comment

ច្រៀងដោយ ៖ មាស សុបញ្ញា
ច្រៀងដោយ ៖ រ៉ក
អាល់ប៊ុម៖ ១០៥

អង្គុយស្រណោះ នឹកអស់រាល់អនុស្សា នឹកគ្រាស្នេហា ជីវាធ្លាប់សាងរួមគ្នា អនុស្សាវរីយ៍ ទោះស្លាប់មិនក្បត់ពុំងា បងនឹកស្មានថាក្ដីស្នេហ៍ យើងទាំងពីរបានសុខសាន្ត។

ស្នេហ៍គ្រាដំបូង នួនល្អងស្នេហ៍ស្មោះគ្មានពីរ ហេតុអ្វីពេលនេះ ប្រាប់ថាស្នេហ៍អូនមិនបាន តើបងខុសអ្វី ម្ដេច​មិន​ប្រាប់​ផងកល្យាណ ឬមួយវណ្ណៈរុញច្រាន ឲ្យភុំផានព្រាត់ពីបង។

ម្ចាស់ថ្លៃអើយ អូនថាបងល្ងង់ម្ល៉េះថ្លៃ ទោះបងយំអង្វរស្រី អង្វរលុះក្ស័យសង្ខារ ចម្លើយអូនពិត គឺ​យើង​ត្រូវ​តែ​បែក​គ្នា បែកទាំងហូរទឹកនេត្រា ជីវាបងយំម្នាក់ឯង។

រស់ដូចជាស្លាប់ សម្រាប់ប្រុសដូចរូបខ្ញុំ ព្រោះត្រូវរូបម៉ុម បោះបង់កណ្ដាលជលស័យ គ្មានសល់អ្វីទេ សល់​តែ​ទឹក​ភ្នែកភក្ដី ចម្រៀងបងច្រៀងជូនស្រី រឿងថ្លៃ ហេតុអ្វីក្បត់បង។

ព្រះម្ចាស់ថ្លៃអើយ អូនថាបងល្ងង់ម្ល៉េះថ្លៃ ទោះបងយំអង្វរស្រី អង្វរលុះក្ស័យសង្ខារ ចម្លើយអូនពិត គឺ​យើង​ត្រូវ​តែ​បែកគ្នា បែកទាំងហូរទឹកនេត្រា ជីវាបងយំម្នាក់ឯង។

រស់ដូចជាស្លាប់ សម្រាប់ប្រុសដូចរូបខ្ញុំ ព្រោះត្រូវរូបម៉ុម បោះបង់កណ្ដាលជលស័យ គ្មានសល់អ្វីទេ សល់​តែ​ទឹក​ភ្នែក​ភក្ដី ចម្រៀងបងច្រៀងជូនស្រី រឿងថ្លៃ ហេតុអ្វីក្បត់បង៕

ចង់រកស្នេហ៍ ខែ​មេសា 8, 2009

Posted by lyric855 in ខាន់ មករា (ជែមស៍), រ៉ក.
Tags:
1 comment so far

ច្រៀងដោយ៖ ខាន់ មករា (ជែមស៍)
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៦

គិតសព្វៗទៅ ខ្ញុំនៅម្នាក់ឯងឯកា គិតរឿងស្នេហា ប្រាថ្នាចង់ស្គាល់នឹងគេ អូយ ចង់រកស្នេហ៍ ថ្នមបំពេរៀងរាល់ថ្ងៃ តើគូនិស្ស័យ ខ្ញុំនេះ នៅទីណាទៅ។

ពេលណាទើបជួប នារីក្នុងសុបិនខ្ញុំ ឱ! ផ្កាក្រពុំ ពេលណាទើបបានជួបថ្លៃ រវើរវាយ គ្មានស្បើយសោះណាថ្លៃ ភក្ត្រដូចពេជ្រច្នៃ នឹកស្រមៃ គ្មានថ្ងៃភ្លេចឡើយ។

ស្រមៃ បងនឹកស្រមៃ ប្រាថ្នាជួបថ្លៃ ចរណៃជាគូជីវិត បើបានជួបម្ដង បងមិនឲ្យកន្លងហួស អូនអើយ ប្រាប់អូនចុះ ស៊ូប្ដូរជីវិត ឲ្យតែបានថ្លៃ។

ឱ! ព្រះពាយអើយ សូមជួយនាំយកសម្ដី ដល់គូនិស្ស័យ ថាខ្ញុំចង់ជួបនាងណាស់ ទ្រាំពុំបានឡើយ ព្រះអើយ ខ្ញុំចង់ឃើញច្បាស់ ចង់ជួបពេលនេះ ថ្ងៃនេះ ជារៀងរហូត។

ស្រមៃ បងនឹកស្រមៃ ប្រាថ្នាជួបថ្លៃ ចរណៃជាគូជីវិត បើបានជួបម្ដង បងមិនឲ្យកន្លងហួស អូនអើយ ប្រាប់អូនចុះ ស៊ូប្ដូរជីវិត ឲ្យតែបានថ្លៃ។

ឱ! ព្រះពាយអើយ សូមជួយនាំយកសម្ដី ដល់គូនិស្ស័យ ថាខ្ញុំចង់ជួបនាងណាស់ ទ្រាំពុំបានឡើយ ព្រះអើយ ខ្ញុំចង់ឃើញច្បាស់ ចង់ជួបពេលនេះ ថ្ងៃនេះ ជារៀងរហូត៕

គ្មានលើកទីពីរ ខែ​មេសា 7, 2009

Posted by lyric855 in ខាន់ មករា (ជែមស៍), រ៉ក.
Tags:
add a comment

ច្រៀងដោយ៖ ខាន់ មករា (ជែមស៍)
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៦

មិនដែលសម្រក់ទឹកភ្នែកជោកជន់ ពេលនេះទុក្ខធ្ងន់ ពន់ហួសនិស្ស័យ ទឹកភ្នែកបងហូរ ច្រោះខ្សោះកាយចិត្ត ឥត​យូរន័យ ចែកនឹងស្រដីស្រីបានរ៉ាយរ៉ាប់។

ទឹកភ្នែកសែនក្ដៅ ស្រក់ហូរដានជាប់លើទ្រូង ជាលើកដំបូង នៃ ការឈឺចាប់ ផ្ដើមស្នេហ៍ទីមួយ ផ្ដើម​ចិត្ត​ឃុំ​ទាំង​វិបត្តិ កាយនៅរស់ តែចិត្តស្លាប់ ព្រាត់គ្មានន័យ។

មិនយល់ មិនយល់ចិត្តអូន ម្ដេចមាសស្ងួនផ្លាស់ប្ដូរចិត្តថ្មី កុំត្រាប់តាមកាកី ព្រោះ ភ្លើងតណ្ហា បេះដូងមួយនេះ ខ្សឹកខ្សួលឈ្លក់ទឹកនេត្រា ផ្ដើមស្រឡាញ់ ផ្ដើមទុក្ខា ស្នេហាលាក់កលគេចកែ។

ទឹកភ្នែកលាយឈាម គំរាមទន្ទ្រានជីវិត ស្រីជ្រួលលែងគិត បំភ្លេចប្រុសម្នាក់ ដែលស្មោះស្នេហ៍ សូមផ្ដាំផែនដី អាទិត្យតារា ដួងខែ លើកទីមួយទឹកភ្នែក ព្រោះស្នេហ៍ គ្មានទេ ជាលើកទីពីរ។

មិនយល់ មិនយល់ចិត្តអូន ម្ដេចមាសស្ងួនផ្លាស់ប្ដូរចិត្តថ្មី កុំត្រាប់តាមកាកី ព្រោះ ភ្លើងតណ្ហា បេះដូងមួយនេះ ខ្សឹកខ្សួលឈ្លក់ទឹកនេត្រា ផ្ដើមស្រឡាញ់ ផ្ដើមទុក្ខា ស្នេហាលាក់កលគេចកែ។

ទារុណកម្មស្នេហ៍ ដែលធ្វើឲ្យបងទឹកភ្នែក បងយំទួញស្រែក ជ្រែកប្រាប់លោកិយ តើហេតុអ្វីបានជាអូនសាវា ហេតុអ្វី ។

មិនយល់ មិនយល់ចិត្តអូន ម្ដេចមាសស្ងួនផ្លាស់ប្ដូរចិត្តថ្មី កុំត្រាប់តាមកាកី ព្រោះ ភ្លើងតណ្ហា បេះដូងមួយនេះ ខ្សឹកខ្សួលឈ្លក់ទឹកនេត្រា ផ្ដើមស្រឡាញ់ ផ្ដើមទុក្ខា ស្នេហាលាក់កលគេចកែ។

មិនយល់ មិនយល់ចិត្តអូន ហេតុអ្វីមាសស្ងួនផ្លាស់ប្ដូរចិត្តថ្មី កុំត្រាប់តាមកាកី ព្រោះ ភ្លើងតណ្ហា បេះដូងមួយនេះ ខ្សឹកខ្សួលឈ្លក់ទឹកនេត្រា ផ្ដើមស្រឡាញ់ ផ្ដើមទុក្ខា ស្នេហាលាក់កលគេចកែ ផ្ដើមស្រឡាញ់ ផ្ដើមទុក្ខា ស្នេហាលាក់កលគេចកែ លើកទីមួយទឹកភ្នែកព្រោះស្នេហ៍ គ្មានទេ ជាលើកទីពីរ៕

ជំនោរវាសនា ខែ​មេសា 7, 2009

Posted by lyric855 in មាស សាលី, សាន់ដេ.
add a comment

ច្រៀងដោយ៖ មាស សាលី
ផលិតកម្ម៖ សាន់ដេ

ខ្យល់អើយ ជួយលោងលោមបំពេ គួចនាំក្ដីស្នេហ៍មកក្បែរចិត្តកាយ បុប្ផាក្រពុំក្លិនសាយ ក្រេបមិនណាយ ពិត​ឥត​ល្អៀង។

ខ្យល់អើយ ខ្យល់ជំនោរវាសនា បក់ជួបធីតា ដែលខ្ញុំប៉ងស្ម័គ្រ ជាតិនេះ បងពិតជំពាក់ ពឹងពំនាក់ ស្រី​កំពូល​ដួង​ចិត្ត​។

ជំនោរវាសនា បក់គួចផ្សារចិត្តអូន គួចចិត្តនឹមនួន ឲ្យស្ងួនមេត្តា ខ្យល់អើយ អ្នកកុំរេវេវៀច ជោរនាច ជំនោរ​វាសនា​។

បក់ឲ្យ ជួបហើយបាត់ទៅណា ស្នេហា អ្នកលាក់បំបាំងភ្នែកខ្ញុំ ទ្រូងអើយ ពេលនេះស្រែកយំ បាត់រូបម៉ុម កម្ម​ជំនោរ​​វាសនា។

ជំនោរវាសនា បក់គួចផ្សារចិត្តអូន គួចចិត្តនឹមនួន ឲ្យស្ងួនមេត្តា ខ្យល់អើយ អ្នកកុំរេវេវៀច ជោរនាច ជំនោរ​វាសនា​។

បក់ឲ្យ ជួបហើយបាត់ទៅណា ស្នេហា អ្នកលាក់បំបាំងភ្នែកខ្ញុំ ទ្រូងអើយ ពេលនេះស្រែកយំ បាត់រូបម៉ុម កម្ម​ជំនោរ​វាសនា៕

ក្រវាន់សៀមរាប ខែ​មេសា 7, 2009

Posted by lyric855 in រ៉ក, អ៊ុត ចរិយា.
Tags:
add a comment

ច្រៀងដោយ៖ អ៊ុត ចរិយា
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៤

សូររហាត់ទឹក អូននឹកដល់បង នឹកណាស់នួនល្អង នឹកចិត្តប្រណី ក្រវាន់សៀមរាប ដុះទាបផ្ទាល់ដី បងស្ម័គ្រប្រណី ថ្នមពេញឱរា។

ស្នេហ៍វ័យចំណាស់ លួងលោមបំពេ ឱប្រុសមាសមេ អូនសែនស្នេហា ក្រវាន់មួយទង បងថ្នមរក្សា ដាក់លើសយនា ឋានសួគ៌ាល័យ។

បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែន នឹងវាសនាស្រី ព្រោះមានជីវា ស្ម័គ្រស្មោះមេត្រី ជាតិនេះ មានអ្វី មិនស្មើមានបង។

គោរពអាណិត ស្និទ្ធតែបងមួយ ដ្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះ ជាតិមុខ អូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ។

បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែន នឹងវាសនាស្រី ព្រោះមានជីវា ស្ម័គ្រស្មោះមេត្រី ជាតិនេះ មានអ្វី មិនស្មើមានបង។

គោរពអាណិត ស្និទ្ធតែបងមួយ ដ្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះ ជាតិមុខ អូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់ៗជាតិ៕

រាជនីដួងចិត្ត ខែ​មេសា 7, 2009

Posted by lyric855 in មាស សុបញ្ញា, រ៉ក.
Tags:
add a comment

ច្រៀងដោយ៖ មាស សុបញ្ញា
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៤

ទោះក្នុងសុបិន ក៏ស្មានមិនដល់ ជួបអូនបងសែនកង្វល់ រឹតនឹកដល់អនុស្សា ស្នាមស្នេហ៍អភ័ព្វ ឲ្យយើងព្រាត់ប្រាសគ្នា តែពេលបានជួបពុំងា បេះដូងរៀមរ៉ា ប្រែជាស្រស់ថ្មី។

ក្រវាន់ក្រពុំ បងសូមបីបម នាសាសូមផ្ដិតថ្នម រៀងរាល់ទិវារាត្រី អាណិតស្រឡាញ់ ស្រឡាញ់តែពិសី អូនប្រៀបដូចម្ចាស់ក្សត្រិយ ក្នុងដួងហឫទ័យ អាណចក្រស្នេហ៍។

រាជនី ដួងចិត្ត បងពិតស្នេហ៍ស្ងួន មិនដឹងថាស្រស់នឹមនួន អូនព្រមស្ម័គ្របងឬទេ បើអូនប្រណី ប្រណីព្រមថាស្នេហ៍ បងនឹងថ្នមរក្សាថែ ក្រវាន់មាសមេ លុះមរណា។

និស្ស័យស្នេហ៍បង បងហើយនិងអូន ស្នេហ៍ស្មោះ ស្នេហ៍លុះថ្ងៃសូន្យ រួមសាងជាក្បូនស្នេហា អូនខំតស៊ូ តស៊ូ ព្រោះគ្រួសារ បងសូមថ្នមថែជីវា លុះអស់សង្ខា ទើបព្រាត់គ្នាបាន។

រាជនី ដួងចិត្ត បងពិតស្នេហ៍ស្ងួន មិនដឹងថាស្រស់នឹមនួន អូនព្រមស្ម័គ្របងឬទេ បើអូនប្រណី ប្រណីព្រមថាស្នេហ៍ បងនឹងថ្នមរក្សាថែ ក្រវាន់មាសមេ លុះមរណា។

និស្ស័យស្នេហ៍បង បងហើយនិងអូន ស្នេហ៍ស្មោះ ស្នេហ៍លុះថ្ងៃសូន្យ រួមសាងជាក្បូនស្នេហា អូនខំតស៊ូ តស៊ូ ព្រោះគ្រួសារ បងសូមថ្នមថែជីវា លុះអស់សង្ខា ទើបព្រាត់គ្នាបាន៕

សែនខ្វល់ ខែ​មេសា 7, 2009

Posted by lyric855 in ផន ស្រីខួច (នីដា), រ៉ក.
Tags:
add a comment

ច្រៀងដោយ៖ ផន ស្រីខួច (នីដា)
ផលិតកម្ម៖ រ៉ក
អាល់ប៊ុម៖ ១០៦

ពពករសាត់ បាំងបាត់សូរ្យសែង សូរិយាវង្វេងវង្វេងអាប់អស់រស្មី ភពផែនងងឹត ជីវិតឥតន័យ បីដូចរូបស្រី រស់​​គ្មានខ្លឹមសារ។

រស់កំដរស្លាប់ សម្រាប់ជីវិត រកាំដួងចិត្តឥតឧបមា រស់ខ្វះគូគាប់ អភ័ព្វក្រៃណា ដូចទូកខ្វះក្ដារ ច្រវ៉ាជាប់អស់។
ខ្វល់​អើយ សែនខ្វល់ អំពល់ក្នុងចិត្ត ម្ដេចព្រហ្មលិខិតជំរិតរូបខ្ញុំ រសៀលណាស់ហើយ នៅឡើយរូបម៉ុម បី​ដូច​អន្លង់​ខែប្រាំង ហួតហែង។

តើថ្ងៃណាទៅ ទើបព្រះប្រទាន គូគាប់កល្យាណ ឲ្យផុតចំបែង កុំឲ្យខ្ញុំរស់កណ្ដោច កណ្ដែង ហាក់បីដូចផ្សែង រសាត់​បាត់សូន្យ។

ខ្វល់អើយ សែនខ្វល់ អំពល់ក្នុងចិត្ត ម្ដេចព្រហ្មលិខិតជំរិតរូបខ្ញុំ រសៀលណាស់ហើយ នៅឡើយរូបម៉ុម បី​ដូច​អន្លង់​ខែប្រាំង ហួតហែង។

តើថ្ងៃណាទៅ ទើបព្រះប្រទាន គូគាប់កល្យាណ ឲ្យផុតចំបែង កុំឲ្យខ្ញុំរស់កណ្ដោច កណ្ដែង ហាក់បីដូចផ្សែង រសាត់​បាត់សូន្យ៕

តាមដាន

Get every new post delivered to your Inbox.